ចង់ដឹងទូរសព្ទមានបញ្ហាអី ចូល Safe Mode ឆែកភ្លាម ដឹងភ្លាម
Safe mode អាចជួយអ្នកតាមដានមើលមូលហេតុកើតមានភាពមិនប្រក្រតីលើស្មាតហ្វូនដូចជាទូរសព្ទឡើងកម្តៅ ឬឆាប់អស់ថ្មជាដើម។ ការដំណើរការចូល Safe mode មានភាពខុសគ្នាទៅប្រភេទ Android device។ ពេលបើកចូល Safe mode កម្មវិធី (Third-party) នឹងមិនដំណើរការឡើយ។
របៀបបិទ Safe mode
-ចុចប៊ូតុង Power ឲ្យជាប់ > ចុចយកជម្រើស Restart។
របៀបបើក Safe mode លើ Android device
បើអ្នកកំពុងប្រើ Google Pixel 2, Samsung Galaxy S9 ឬ ស្មាតហ្វូនដទៃទៀត ចាប់ពី Android 6.0 ឡើងទៅ ដំណើរការបើក Safe mode គឺបែបនេះ៖
-ចុចប៊ូតុង Power ឲ្យជាប់
-ចុចសង្កត់ Power off ហើយពេលឃើញផ្ទាំងបង្ហាញ Reboot to safe mode ចុចយក OK។ ពេលនោះវានឹង restart ហើយនឹងបង្ហាញផ្ទាំង Safe mode នៅជ្រុងក្រោមខាងឆ្វេង។ វិធីនេះក៏អាចប្រើលើស្មាតហ្វូន LG, HTC, Sony ផងដែរ។
របៀបបើក Safe mode ជាមួយ Keys
Samsung Galaxy S8, HTC U12 Plus ឬស្មាតហ្វូនជាច្រើនទៀត អាចបើកចូល Safe mode ជាមួយ Keys ខាងក្រោម៖
-ចុចប៊ូតុង Power ឲ្យជាប់ > ជ្រើសរើស Power off ដើម្បីបិទ Device។
-ចុចប៊ូតុង Power ឲ្យជាប់ រហូតឃើញផ្ទាំង Logo របស់ Samsung ឬ HTC។
-ប្រលែងដៃពីប៊ូតុង Power ហើយចុចប៊ូតុង Volume down ឲ្យជាប់ រហូតដល់ Device បើកឡើង។ -អាចប្រលែងដៃបាន ពេលឃើញផ្ទាំងបង្ហាញ Safe mode នៅជ្រុងក្រោមខាងឆ្វេង។
វិធីនេះ ដំណើរការលើស្មាតហ្វូន និង Tablet ភាគច្រើន។
អ្វីគួរធ្វើក្នុង Safe mode
អាចលុបចោលកម្មវិធីមានបញ្ហា ប្រើមុខងារសំខាន់ៗរបស់ទូរសព្ទ ពេលស្ថិតក្នុង Safe mode។ បើឃើញថាពេលចូល Safe mode គ្រប់យ៉ាងធម្មតា អាចលុបកម្មវិធីមួយៗ ហើយសាកល្បងចូល Mode ធម្មតាវិញ។
បើ Device នៅតែគាំង កើនកម្ដៅ ឬដំណើរការយឺតខុសប្រក្រតីក្នុង Safe mode ប្រហែលបញ្ហាលើ OS ឬ Hardware។ អាចសាក Factory reset បើនៅតែដើរមិនស្រួល មានតែត្រូវជួបជាងហើយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

Comments
Post a Comment