ក្ដៅៗ! ប៉ូលិស​ចាប់​ខ្លួន​អ្នក​ពូកែ Hack ហ្វេសប៊ុក​បុគ្គល​ល្បី​ម្នាក់​នៅ​ខ្មែរ

          

បុរស​ជា​ជន​សង្ស័យ ៣ រូប ត្រូវ​បាន​ប៉ូលិស​ចាប់​ឃាត់​ខ្លួន កាល​ពី​ម៉ោង ១០:៣០ ព្រឹក​មិញ​នេះ (ថ្ងៃ​ទី​២៣ កក្កដា ២០១៨) នៅ​ផ្ទះ​ជួល​មួយ​កន្លែង ម្ដុំ​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជន​សង្ស័យ​ទាំង ៣ រូប​នោះ បាន​ព្យាយាម​ហែក​ជា​ច្រើន​ដង​ចូល​ហ្វេសប៊ុក​របស់​អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន​ហុងស៊ុយ ម៉ាស្ទ័រ ណាលី ដែល​ជា​គ្រូ​ហុងស៊ុយ​កំពុង​ល្បី​ឈ្មោះ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​​បច្ចេកវិទ្យា ប្រាប់ Sabay។

      
    

បច្ចុប្បន្ន ជន​សង្ស័យ​ទាំង​៣ រូប ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អគ្គ​ស្នងការដ្ឋាន​​នគរបាល​ជាតិ ដើម្បី​សួរ​ចម្លើយ ខណៈ​ដែល​ប្រភព​ដដែល​បាន​បង្ហើប​ថា ជន​សង្ស័យ​បាន​សារភាព​ថា មានមេខ្លោង​ផ្សេងទៀត​នៅ​ពី​ក្រោយ។


        

អ្នកគ្រូ ឡុង ណាលី បាន​បញ្ជាក់​ប្រាប់ Sabay ថា មុន​ឈាន​ដល់​ការ​ស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន​នេះ គណនី​ផេក​ហ្វេសប៊ុក​របស់​អ្នក​គ្រូ​ត្រូវ​គេ​ព្យាយាម Hack ចូល​ប៉ុន្មាន​ដង​មក​ហើយ ខណៈ​ដែល​អ្នក​គ្រូ​ធ្លាប់​ធ្វើ​ការ​ព្រមាន ៣ ដង​ផង​ដែរលើ​ហ្វេសប៊ុក ថា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​សិន​នៅ​គឃ្លើន​ហ៊ាន​ធ្វើ។ អ្នក​គ្រូ​ថា ជន​សង្ស័យ​មាន​ចេតនា​ប៉ុនប៉ង​ចង់​បំផ្លាញ​កិត្តិយស​របស់​អ្នក​គ្រូ។



      

អ្នក​គ្រូ ណាលី ជា​គ្រូ​ហុងស៊ុយ​កំពុង​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ដែល​តែង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី «ហុងស៊ុយ​វិទ្យាសាស្ត្រ» របស់ PNN។ គ្រូ​ហុងស៊ុយ​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ពី​ចិនសែ​ដើម​ជនជាតិ​ចិន​នៅ​ថៃ និង​ទើប​ផ្លាស់​មក​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៧ ប៉ុណ្ណោះ។ បច្ចុប្បន្ន មាន​ភ្ញៀវ​យ៉ាង​ច្រើន​បន្ត​កន្ទុយ​មក​រក ទាំង​អ្នក​សិល្បៈ ទាំង​មន្ត្រី​រាជការ ទាំង​អ្នក​រកស៊ី ខណៈ​ដែល​ភ្ញៀវ​ត្រូវ​រង់ចាំ​ច្រើន​ខែ ទើប​បាន​ជួប​មើល​ហុងស៊ុយ។



ព័ត៌មាន​លម្អិតពី​ករណី​ចាប់​ខ្លួន​នេះ Sabay នឹង​ចេញ​ផ្សាយ​ពេល​ក្រោយ។

 អត្ថបទ៖ សុផាត

Comments

Popular posts from this blog

«អាគម​បរ​ព្រៃ» ទើប​តែ​ចេញ​ផ្សាយ​ថ្ងៃ​ម្សិល​មិញ មាន​អ្នក​សម្រុក​អាន​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​នេះ

ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ ដើរតួ​សំខាន់​ក្នុង​ការស្វែងរក​ជនបរទេស​មាន​កូវីដ​ ១៩