ច្រើនសន្លឹកសម្រស់ រ៉េត ស៊ូហ្សាណា កាន់តែស្រស់ស្អាតប្លែកជាងមុន
សម្រស់តារាចម្រៀង រ៉េត ស៊ូហ្សាណា កាន់តែស្រស់ស្អាតប្លែកជាងមុន ក្រោយពីទទួលបានឈ្មោះបោះសំឡេងជាបន្តបន្ទាប់ក្នុងផលិតកម្មហង្សមាស។ ក្រៅពីមានឈ្មោះជាតារាចម្រៀងស្រីវ័យក្មេងមានរូបសម្រស់លេចធ្លោប្រចាំផលិតកម្មហង្សមាស ហើយនោះ រ៉េត ស៊ូហ្សាណា ក៏ក្ដោបបានតំណែងតួឯកស្រីនៅខ្សែភាពយន្តភាគរឿង"បិសាចគួរឲ្យស្រឡាញ់" ទើបបញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។ ភាពល្បីល្បាញក្នុងអាជីពចម្រៀង និងថតរឿង បានធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះយីអ៊ុនឡើងស្រើតៗដល់ថ្នាក់ក្រុមហ៊ុនធំៗមួយចំនួនហៅនាង ថតស្ប៉តស្ទើររកពេលសម្រាកមិនចង់បាន។ រីឯប្រាក់ចំណូលវិញទទួលបានរាប់ម៉ឺនដុល្លារឯណោះ ទើបធ្វើឲ្យ រ៉េត ស៊ូហ្សាណា សប្បាយចិត្តហើយសម្រស់កាន់តែស្រស់ស្អាតឡើងទៅតាមទឹកលុយ៕
អត្ថបទ៖ ឆុង ស៊ីណាន
រូបថត៖ពីIG ស៊ូហ្សាណា
Comments
Post a Comment