ធ្លាប់​ចង់​បាន​មនុស្ស​ប្រុស​ល្អ​ឥត​ខ្ចោះ ធ្វើ​ជា​ដៃ​គូ​ជីវិត​ទេ?

បើ​មាន​តួ​ប្រុស​ល្អ​ឥត​ខ្ចោះ​ដូច​ក្នុង​ប្រលោមលោក ហើយ​ក្លាយ​ជា​គូជីវិត​មែន​ទែន​នោះ វា​ប្រហែល​ជា​ល្អ​សម្រាប់​មនុស្ស​ស្រី​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​រឿង «មើល​ព្រះចន្ទ» ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ស្អែក​នេះ មិត្ត​អ្នក​អាន​នឹង​យល់​កាន់​តែ​ច្បាស់​ថា តើ​លើ​លោក​នេះ មាន​មនុស្ស​ប្រុស​បែប​ហ្នឹង​ដែរ​ឬ​ទេ។ ឡាលីន​ជា​ឈ្មោះ​តួអង្គ​ស្រី​ក្នុង​រឿង​ប្រលោមលោក​បែប​មនោសញ្ចេតនា​ខាង​លើ ហើយ​នាង​តែង​តែ​ប្រាថ្នា​ចង់​បាន​មនុស្ស​ប្រុស​ល្អ​ឥត​ខ្ចោះ​មក​ស្រឡាញ់​នាង ដោយ​នាង​ខ្លួន​ឯង​ក៏​ព្យាយាម​ធ្វើ​ខ្លួន​​ឱ្យ​ល្អ​ឥត​ខ្ចោះ​ដែរ។

ចង់​ដឹង​ដល់​ហើយ តើ​បំណង​ប្រាថ្នា​នេះ អាច​ទៅ​រួច​ដែរ​ឬ​ទេ? ក្នុង​ប្រលោមលោក តួ​ប្រុស​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ​មែន​ឬ? បើ​ចង់​ដឹង កុំ​ភ្លេច​ចាំ​អាន​ទាំង​អស់​គ្នា រឿង «មើល​ព្រះចន្ទ» ចេញ​ផ្សាយ​នៅ​ថ្ងៃ​ស្អែក ទី ១០ ខែ មីនា ឆ្នាំ ២០១៨។

Comments

Popular posts from this blog

«អាគម​បរ​ព្រៃ» ទើប​តែ​ចេញ​ផ្សាយ​ថ្ងៃ​ម្សិល​មិញ មាន​អ្នក​សម្រុក​អាន​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​នេះ

ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ ដើរតួ​សំខាន់​ក្នុង​ការស្វែងរក​ជនបរទេស​មាន​កូវីដ​ ១៩