ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដើរតួសំខាន់ក្នុងការស្វែងរកជនបរទេសមានកូវីដ ១៩
បន្ទាប់ពីអគ្គលេខាធិការ អង្គការសុខភាពពិភពលោកបានដាក់ជំងឺកូវីដ ១៩
ជាប្រភេទជំងឺឆ្លងរាតត្បាត (Pandemic) កាលពីចុងសប្ដាហ៍មុន
ដែលមានប្រទេសចំនួន ១១៤ បានឆ្លងជំងឺនេះ ហើយមនុស្សជិត ១២
ម៉ឺននាក់ បានឆ្លងជំងឺកូវីដ ១៩ ក្នុងនោះមានអ្នកស្លាប់កើនឡើងជាង ៤
ពាន់នាក់ហើយ (The Guardian, 11 March)។
ប្រទេសចិនដែលជាប្រទេសមានអត្រាឆ្លងខ្ពស់ជាងគេតាំងពីដំបូង ហើយទីក្រុងវូហានក៏ត្រូវអាជ្ញាធរបានដាក់ឲ្យស្ថិតនៅក្នុងស្ថានការណ៍ឆ្លើយតប និងសង្គ្រោះបន្ទាន់ក៏មានអត្រាឆ្លងធ្លាក់ចុះគួរឲ្យកត់សម្គាល់។ តែជំងឺកូវីដ ១៩ នេះត្រូវបានសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបខ្លះដូចជាប្រទេសអ៊ីតាលី ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញកំពុងតែដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន ដោយសារតែមានអត្រាឆ្លងឡើងលឿនពេក។
ប្រទេសអ៊ីតាលីគឺជាប្រទេសដែលនាំមុខគេក្នុងគ្រានេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺរដ្ឋឲ្យបិទទាំងអស់តាំងពីសាលារៀន កីឡដ្ឋាន ការប្រគំតន្ត្រី ផ្សារ និងកន្លែងដែលអាចនៅជុំៗគ្នាបាន (Mass Gathering)។
ចំណែកឯនៅកម្ពុជាវិញក៏បានធ្វើបច្ចុប្បន្នភាពផងដែរចំពោះការវិវឌ្ឍជំងឺកូវីដ១៩ បន្ទាប់ពីមានអ្នកជំងឺឆ្លងមានការកើនឡើងដល់ ១២ នាក់ហើយក្នុងនោះមានខ្មែរម្នាក់ និងខ្មែរអ៊ិស្លាម ២ នាក់ក្រៅពីនោះសុទ្ធតែជនបរទេស មានចិន អង់គ្លេស កាណាដា និងប៊ែលហ្ស៊ិក។
កម្ពុជាចូលដល់សេណារីយ៉ូទី ៣ ហើយគឺសម្រេចផ្អាកទិដ្ឋាការជនបរទេសមកពីប្រទេសចំនួន ៥ ក្នុងនោះរួមមានអ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញសហរដ្ឋ-អាមេរិក និងប្រទេសអ៊ីរ៉ង់រយៈពេល ៣០ ថ្ងៃជាបណ្តោះអាសន្នសិន។
រីឯសាលារៀនត្រូវបិទធ្វើវិស្សមកាលមុនកាលកំណត់ រីឯការរៀបចំបុណ្យសង្ក្រាន្តចូលឆ្នាំនៅខេត្តសៀមរាបក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្អាកសិនដែរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
តែអ្វីដែលសង្កេតឃើញថា បើទោះបីជាមានការឆ្លងភាគច្រើនជាជនជាតិបរទេសក្តី គឺប្រជាពលរដ្ឋហាក់បីដូចជាមានការប្រុងប្រយ័ត្នក្នុងការកុំឲ្យឆ្លងដូចជាមានការចាប់ផ្តើមពាក់ម៉ាស់បណ្តើរៗហើយដែរ។
តែផ្ទុយទៅវិញជនបរទេសដែលចូលមកស្រុកខ្មែរ កម្រពាក់ម៉ាស់ទៅវិញហាក់បីដូចជាមិនបានត្រៀមមុនសោះហើយខ្លះទៀតដូចជាមិនសូវខ្វាយខ្វល់ពីការចម្លងរោគនេះទៅវិញ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺបញ្ហាជនបរទេសខ្លះមានការសង្ស័យថា ខ្លួនអាចមានផ្ទុកមេរោគកូវីដ ១៩ ក៏នៅតែមិនព្រមទៅធ្វើតេស្ត ឬក៏ព្យាយាមគេចចេញពីសមត្ថកិច្ចទៅវិញ។
ឧទាហរណ៍ប្រសិនបើមានករណីសង្ស័យជនបរទេសម្នាក់មានផ្ទុកមេរោគកូវីដ១៩ជាអ្នកទេសចរដែលត្រូវបានរាយការណ៍ពីប្រទេសនៅអាស៊ានថា គាត់សង្ស័យផ្ទុកមេរោគកូវីដ ១៩ ហើយគាត់បានចូលមកស្រុកខ្មែរ។
ករណីជនបរទេសនោះមិនព្រមសហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគកូវីដ ១៩ នេះវាគឺជាបញ្ហាលំបាកសម្រាប់សមត្ថកិច្ចហើយបើសិនជាជននោះព្យាយាមធ្វើឲ្យកម្តៅថយចុះគឺគាត់អាចលេបថ្នាំប៉ារ៉ាសេតាម៉ុលតែ ២ គ្រាប់ សីតុណ្ហភាពក្នុងខ្លួនគាត់ត្រជាក់ក្រោម ៣៨ អង្សារនោះគឺម៉ាស៊ីនស្គែនកម្តៅនៅតាមច្រក ឬក៏នៅតាមព្រលានយន្តហោះអន្តរជាតិ មិនលោតសញ្ញានោះទេ។
ម្យ៉ាងទៀតប្រសិនបើមានមន្ត្រីចត្តាឡីស័កឲ្យគាត់បំពេញកម្រងសំណួរពីប្រវត្តិធ្វើដំណើរក៏គាត់គូស «ទេ» រហូតព្យាយាមលាក់ប្រវតិ្តធ្វើដំណើររបស់គាត់ ហើយគាត់ចូលក្នុងស្រុកខ្មែរធ្វើមិនដឹង។
ក្នុងករណីនេះរាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍ជាពិសេសការសហការរវាងអាជ្ញាធរដែនដីជាមួយម្ចាស់សណ្ឋាគារ ម្ចាស់ ផ្ទះសំណាក់ ម្ចាស់ផ្ទះជួល ឬក៏ខុនដូជួលឲ្យជនបរទេសដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ឲ្យផ្តល់អត្តសញ្ញាណរបស់គាត់មកមន្ត្រីសមត្ថកិច្ច ដើម្បីលើកទឹកចិត្តគាត់ឲ្យធ្វើតេស្តរកមេរោគកូវីដ ១៩ ដើម្បីបង្ការកុំឲ្យឆ្លងទៅអ្នកដទៃ ប្រសិនគាត់មានផ្ទុកមេរោគនេះ។
មានន័យថារាល់អ្នកចូលស្នាក់នៅកន្លែងរបស់ខ្លួនត្រូវស្គែនប៉ាស្ព័រអ្នកចូលមកស្នាក់នៅទុកហើយរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើមានឈ្មោះជនសង្ស័យផ្ទុកមេរោគកូវីដ ១៩នេះ។
ចំណុចនេះម្ចាស់ផ្ទះសំណាក់ ឬក៏ម្ចាស់សណ្ឋាគារនៅស្រុកខ្មែរភាគច្រើនមិនបានយកចិត្តទុកដាក់ក្នុងករណីស្គែនប៉ាស្ព័រឈ្មោះ ឬក៏ស្រង់ឈ្មោះអ្នកមកស្នាក់នៅកន្លែងរបស់ខ្លួននោះទេ គឺឲ្យតែអ្នកដំណើរបរទេសឲ្យលុយគឺចូលដេកបានហើយពោលគឺឲ្យតែបានលុយ។
ខុសពីប្រទេសថៃ និងប្រទេសវៀតណាមដែលខ្ញុំមានបទពិសោធដើរលេងស្ពាយសាក់កាដូគឺមានការតឹងរ៉ឹងណាស់ រាល់អ្នកដំណើរចូលស្នាក់នៅផ្ទះសំណាក់គឺស្គែនប៉ាស្ព័រទុកមានឈ្មោះអ្នកសម្រាកទាំងអស់ បើនៅប្រទេសវៀតណាមគឺអាជ្ញាធរដកប៉ាស្ព័រទុកបាត់ព្រលឹមឡើងម៉ោង ៥ ភ្លឺបានយកមកឲ្យភ្ញៀវវិញ។
ម្យ៉ាងវិញទៀតការឆែកឈ្មោះតាមធនាគារប្រសិនបើជនសង្ស័យមកធនាគារ ឬក៏តាមប្រព័ន្ធឌីជីថលផ្សេងៗទៀតដែលគាត់អាចប្រើប្រាស់នោះដូចជា ការទិញស៊ីមកាតប្រើទូរស័ព្ទ និងការទិញទំនិញឆូតកាត ATM អាចលោតលេខ និងឈ្មោះបានពេលចុះហត្ថលេខា។
រីឯការដកលុយតាម ATM ក៏ធនាគារអាចរកអត្តសញ្ញាណដឹងបានដល់សមត្ថកិច្ចដែរ។ ហេតុដូច្នេះហើយគួរមានកិច្ចសហការគ្នា ប្រសិនបើករណីចាំបាច់ដែលសមត្ថកិច្ចតាមស្វែងរកជនសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ ១៩ ដ៏កាចសាហាវនេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com

Comments
Post a Comment