មិនធម្មតា! ចិនអនុញ្ញាតឲ្យអ្នកជំងឺជិត ៤ម៉ឺននាក់ទៅផ្ទះវិញ ក្រោយព្យាបាលជាពី Covid-19

អ្នកជំងឺសរុបប្រមាណ ៣៦ ១១៧នាក់ដែលបានឆ្លងណូវែលកូរ៉ូណាវីរុស ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយពេលព្យាបាលជាសះស្បើយបើគិតត្រឹមថ្ងៃសុក្រទី ២៨ខែកុម្ភៈនេះ។
បើតាមអាជ្ញាធរសុខាភិបាលចិនឲ្យដឹងថា អ្នកជំងឺ ៣ ៦២២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយពីកូរ៉ូណាវីរុសកាលពីថ្ងៃព្រហស្បតិ៍។ ចំនួននេះ បានបណ្ដាលឲ្យអ្នកចេញពីមន្ទីរពេទ្យកើនដល់សរុប ៣៦ ១១៧នាក់។ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសឆ្លងវីរុសនៅ Wuhan កាលពីខែធ្នូ ការឆ្លងបាន កើនឡើងរីករាលដាលពាសពេញប្រទេសចិន ខណៈដែលករណីថ្មីក៏ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសដទៃទៀតដែរ។
គិតមកត្រឹមពេលនេះ អ្នកស្លាប់ដោយសារជំងឺឆ្លងកូរ៉ូណាវីរុស បានកើនឡើងដល់ ២ ៧៨៨នាក់ ខណៈដែល ៧៨ ៨២៤នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាឆ្លងជំងឺ៕

Comments
Post a Comment