បឹងយ៉ាកអោម យ៉ាការ៉ា នៅរតនៈគិរី នឹងមានតំបន់ការពារទេសភាព ក្រោយសម្តេច ហ៊ុន សែន បានចេញអនុក្រឹត្យ៦ចំណុច
បឹងយ៉ាកអោម យ៉ាការ៉ា នៅរតនៈគិរី នឹងមានតំបន់ការពារទេសភាព ក្រោយសម្តេច ហ៊ុន សែន បានចេញអនុក្រឹត្យ៦ចំណុច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីថែរក្សាសោភ័ណភាពធម្មជាតិ និងបង្កើនប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយបង្កើតតំបន់ការពារទេសភាព បឹងលំកុដ ដែលមានទំហំផ្ទៃដី ១១០,៩១ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរីម្តងរួចហើយ។ ប៉ុន្តែកាលពីម្សិលមិញនេះ នៅ ក្នុងអនុក្រឹត្យចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា មានផ្ទៃដីទំហំ ១៣២,០៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នេះគឺជាការបង្កើតតំបន់ការពារទេសភាពដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ជាប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ និងជួយថែរក្សាលំនឹងបរិស្ថាន និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។